រថយន្តក្រុងសាធារណៈចំនួន១០០គ្រឿង ដែលជាជំនួយរបស់ចិន នឹងរៀបចំពិធីប្រគល់ និងទទួលជាផ្លូវការ នៅរសៀលស្អែក

FN ៖ រថយន្ត​ក្រុង១០០គ្រឿង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ផ្តល់ជូនសាលារាជធានីភ្នំពេញ នឹងរៀបចំពិធីប្រគល់ និងទទួលជាផ្លូវការ នៅម៉ោង៣៖៣០នាទីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ពិធីប្រគល់ និងទទួលរថយន្តក្រុងទាំង១០០គ្រឿងនេះ នឹងធ្វើឡើងក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ ​និងលោក TAN QINGSHENG ភារធារីអមស្ថានទូតចិនប្រចាំកម្ពុជា។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាព Fresh News ឱ្យដឹងថា នេះជាលើកទីមួយហើយ ដែលប្រទេសចិន បានផ្តល់ជំនួយ ជារថយន្តក្រុងថ្មី១០០គ្រឿង មកឲ្យប្រទេសកម្ពុជា ដើម្បីដាក់ឲ្យដំណើរការនៅ ក្នុងរាជធានីភ្នំពេញជាសារធាណៈ។ ការផ្តល់ជំនួយជារថយន្តក្រុងនេះ បានរៀបចំទុកជាយូរមកហើយ។ លោក ម៉េត មាសភក្តី បានបន្តថា «រថយន្តក្រុងដែលជាជំនួយរបស់ចិន និងត្រូវដាក់ឲ្យដំណើរការនូវខ្សែរត់ថ្មី ដោយខាងសាលារាជធានីភ្នំពេញ បានរៀបចំសម្រាប់រថយន្តក្រុងថ្មី ដែលបន្ថែមសម្រាប់ខ្សែរថយន្តដែលយើង មានស្រាប់ចំនួន៣ខ្សែ ហើយរថយន្តដែលទទួលបានថ្មីពីប្រទេសចិន យើងអាចដាក់បន្ថែមលើរថយន្តចាស់ ដើម្បីកាត់បន្ថយការរង់ចាំរបស់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយការកកស្ទះចរាចរនៅរាជធានីភ្នំពេញ»។ សូមបញ្ជាក់ថា សព្វថ្ងៃនេះ នៅរាជធានីភ្នំពេញ … Continue reading រថយន្តក្រុងសាធារណៈចំនួន១០០គ្រឿង ដែលជាជំនួយរបស់ចិន នឹងរៀបចំពិធីប្រគល់ និងទទួលជាផ្លូវការ នៅរសៀលស្អែក